Quantcast
Viewing all articles
Browse latest Browse all 55

តួគីដាក់ទោស បុរសជនជាតិ ស៊ីរី២នាក់ លើករណី ក្មេងប្រុសស៊ីរី Alan ដែលបានដេកស្លាប់ លើឆ្នេរហើយល្បី ពេញពិភពលោក

BBC Europe: តុលាការតួគីនៅថ្ងៃនេះ បានចាប់ខ្លួននិងកាត់ទោស បុរសជនជាតិស៊ីរី២នាក់ ម្នាក់៤ឆ្នាំ លើករណីដែលបណ្តាលឲ្យ ក្មេងប្រុសឈ្មោះAlan Kurdiនិងមនុស្ស៤នាក់ ផ្សេងទៀតស្លាប់កាលពីឆ្នាំទៅ។

ប្រភពព័ត៍មានដែលបាន ចេញផ្សាយដោយBBC នៅថ្ងៃនេះបានឲ្យដឹងថា តុលាការតួគីបានចាប់ខ្លួន បានជនជាប់ចោទដែលបាន បង្កហេតុនិងបណ្តាលឲ្យ ស្លាប់ក្មេងប្រុសម្នាក់អាយុ ៣ឆ្នាំលង់ទឹកស្លាប់កាលពី ខែកញ្ញា២០១៥ដែលក្រោយមករូបភាព នៃការដេកស្លាប់របស់ក្មេងប្រុស ម្នាក់នេះត្រូវបានគេផ្សព្វផ្សាយ ពាសពេញពិភពលោកនោះ។ ឪពុកក្មេងប្រុសAbdullah Kurdi ដែលបានរួចរស់មានជីវិត នោះត្រូវបានគេបញ្ជូនទៅដល់ ប្រទេសអ៊ីរ៉ាក់។

ពួកគេទាំងពីរនាក់Mufawak Alabash និងAsem  Alfrhad ត្រូវបានតុលាការផ្តន្ទាទោស ពីបទរត់ពន្ធមនុស្ស ខុសច្បាប់ពីតួគីទៅកាន់ប្រទេសក្រិក។ ជនភៀសខ្លួនរាប់ពាន់នាក់ ត្រូវបានគេបញ្ជូនទៅកាន់ប្រទេសក្រិក បន្ទាប់ពីបានស្នាក់នៅ បណ្តោះអាសន្នក្នុងតួគី។


Viewing all articles
Browse latest Browse all 55

Trending Articles