Quantcast
Channel: ព័ត៌មានអន្តរជាតិ
Viewing all articles
Browse latest Browse all 55

ជំនួបមេដឹកនាំ ជាន់ខ្ពស់តួគី និងអ៊ីរ៉ង់សង្ឃឹម ក្នុងការផ្សះផ្សារ ចំណងមិត្តភាព

$
0
0

Ankara: លោកនាយករដ្ឋមន្ត្រីតួគី Ahmet Davutoglu នឹងបំពេញទស្សកិច្ច ជាផ្លូវការមួយ ទៅកាន់ ប្រទេសអ៊ីរ៉ង់ ចំនួន២ថ្ងៃ ក្នុងគោលបំណង ដើម្បីធ្វើឲ្យមានចំណង ទំនាក់ទំនងរវាង ប្រទេសទាំងពីរ ល្អប្រសើរឡើងវិញ បន្ទាប់ពីបញ្ហានៃ ប្រទេសជិតខាងស៊ីរី និងអ៊ីរ៉ាក់បានធ្វើឲ្យ មានការខ្វែងគំនិតគ្នា មួយចំនួនកន្លងមក។

ប្រភពព័ត៍មានដែលបានសរសេរដោយ BBC នៅថ្ងៃសុក្រនេះ បានឲ្យដឹងថា ដំណើរទស្សនកិច្ច ដែលនឹងត្រូវធ្វើឡើង នៅសុក្រនេះគឺ ត្រឹមតែប៉ុន្មានថ្ងៃ នៅមុនពេលកិច្ចប្រជុំ ពិសេសមួយដែល ឧបត្ថម្ភគាំទ្រដោយ លោកបេសកជន ពិសេសយូអិនលើ បញ្ហាស៊ីរីលោក Staffan de Mistura នៅក្នុងទីក្រុង Geneva នាថ្ងៃទី៩ មិនាខាងមុខនេះ។

គួររំលឹកដែរថាប្រទេសតួគីដែលជាអ្នកគាំទ្រ ពីក្រោយទៅលើ ក្រុមបះបោរនៅ ក្នុងប្រទេសស៊ីរី ដោយបានចោទ ប្រកាន់ថា រដ្ឋាភិបាលរបស់លោក Assad ជារដ្ឋាភិបាល មិនស្របច្បាប់ នៅពេលដែលប្រទេស អ៊ីរ៉ង់ រួមជាមួយនឹងរុស្ស៊ី ជាអ្នកនៅពីក្រោយ កងកម្លាំងរបស់លោក Assad ក្នុងការវាយប្រហារ កំទេចក្រុមបះបោរនេះ៕


Viewing all articles
Browse latest Browse all 55

Trending Articles