អ.ស.ប៖ លោក បាន គីមូន អគ្គលេខាធិការ នៃអង្គការសហប្រជាជាតិ នឹងអញ្ជើញបំពេញ ទស្សនកិច្ច ផ្លូវការមួយទៅកាន់ ប្រទេសអាល្លឺម៉ង់ ហើយវិលមកកាន់ ក្រុងញ៉ូវយ៉ក សហរដ្ឋអាម៉េរិកវិញ នៅក្នុងសប្តាហ៍ក្រោយ ។
ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៦ថា អ្នកនាំពាក្យមួយរូបមកពី អ.ស.ប បានប្រកាសឲ្យដឹងកាលពីថ្ងៃសុក្រថា នៅថ្ងៃចន្ទ អគ្គលេខាធិការនៃអង្គការ សហប្រជាជាតិ បាន គីមូន នឹងធ្វើដំណើរទៅកាន់ប្រទេសអាល្លឺម៉ង់ ហើយលោកនឹងជួប ជាមួយលោកស្រី Angela Merkel អធិការបតី អាល្លឺម៉ង់ និងជួបជាមួយប្រធាន សភាអាល្លឺម៉ង់ រួចមកកាន់ ក្រុងញ៉ូវយ៉កវិញ ។
នៅថ្ងៃទី០៨ មីនា លោកអគ្គលេខា នឹងទៅដល់ក្រុងប៊ែកឡាំង ហើយនឹងជួបជាមួយលោកស្រី Angela Merkel ។ លោក Farhan Hag អនុអ្នកនាំពាក្យ UN បានថ្លែងត្រួសៗយ៉ាងដូច្នេះ ។
អ្នកនាំពាក្យរូបនេះ បានបន្ថែមថា លោក បាន នឹងជួបពិភាក្សាការងារជាមួយលោក Norbert Roettgen ប្រធានគណៈកម្មាធិការទទួលបន្ទុកកិច្ច ការបរទេសផងដែរ ។
លោកបាន នឹងវិលមកកាន់ ក្រុងញ៉ូវយ៉កវិញ នៅថ្ងៃពុធ ៕