Quantcast
Viewing all articles
Browse latest Browse all 55

បោះឆ្នោត នៅអាមេរិក: លោកBen Carson មកពីបក្សសាធារណ ដកខ្លួនចេញពី យុទ្ធនាការស្វែងរក សន្លឹកឆ្នោតហើយ

បេក្ខភាពមកពីគណបក្សសាធារណ លោក Ben Carson ត្រូវបានប្រកាស ដកខ្លួនជាផ្លូវការ ពីយុទ្ធនាការ ស្វែងរកសន្លឹកឆ្នោត គាំទ្រជាបេក្ខជន ប្រធានាធិបតី នៅក្នុងការបោះឆ្នោត ជាសកលដែលនឹង ត្រូវធ្វើឡើងក្នុង ឆ្នាំ២០១៦ នេះហើយ។

ប្រភពព៍ត៍មានរបស់ BBC បានឲ្យដឹងនៅថ្ងៃនេះថា លោក Carson ដែលជាអតីត គ្រូពេទ្យម្នាក់ និងបេក្ខភាព តំណាងមកពីបក្ស សាធារណនោះ បានបញ្ឈប់ ការប្រកួតប្រជែង ស្វែងរកការគាំទ្រហើយ។ លោក Carson ធ្លាប់ជាបេក្ខភាព ដ៏មានប្រជាប្រិយភាពជាងគេ នៅក្នុងតំណាក់កាល ចាប់ផ្តើមតំបូង ប៉ុន្តែដោយសារ សំណួរជាច្រើន ដែលទាក់ទង ទៅនឹង ប្រវត្តិរូបរបស់លោក និងការបញ្ចេញសមត្ថភាព មិនបានល្អក្នុងការ ឆ្លើយទៅសំណួរ មួយចំនួនដែលនិយាយ អំពីការងារការទូត។

លោកធ្លាប់បាននិយាយថាអ្នកគាំទ្រ ស្រលាញ់ និងចូលចិត្ត របស់លោក ជាច្រើនប៉ុន្តែពួកគេ មិនបានបោះឆ្នោត គាំទ្រលោក ហើយគាត់បានបន្ថែម ទៀតថា ខ្លួនមិនទាន់បាន សម្រេចចិត្តក្នុងការ គាំទ្របេក្ខភាពរូបណា នៅក្នុងចំណោម បេក្ខភាពដែលនៅសល់ ៤នាក់ទៀត របស់បក្សសាធារណ នៅឡើយទេ៕


Viewing all articles
Browse latest Browse all 55

Trending Articles