វ៉ាស៊ីនតោន ៖ ក្រុមហ៊ុនបង្ហោះ យានអវកាសដ៏ធំបំផុត នៅសហរដ្ឋអាម៉េរិក ឈ្មោះថា SpaceX កាលពីល្ងាច ថ្ងៃសុក្រម្សិលមិញនេះ បានធ្វើការបាញ់បង្ហោះផ្កាយរណបមួយដើម្បីបម្រើការងារ ផ្នែកទូរគមនាគមន៍ ទៅកាន់ដងតារាវិថី ។
ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៦ថា ក្រុមហ៊ុនបង្ហោះយានអវកាស ដែលមានមូលដ្ឋាននៅរដ្ឋកាលីហ្វ័រនីញ៉ា បានប្រើគ្រាប់រ៉ុក្កែត Falcon 9 ដើម្បីបញ្ជូន drone នៅមហាសមុទ្រ អាត្លង់ទិក ។
ការបាញ់គ្រាប់រ៉ុក្កែត Falcon 9 ត្រូវបានធ្វើឡើងនៅម៉ោងប្រមាណ៦និង៣៥នាទី ម៉ោងក្នុងតំបន់ ដោយផ្តើម ចេញពីស្ថានីយយោធាអវកាស នៅផ្លរីដា ដោយបាននាំយកទៅជាមួយនូវផ្កាយ រណបទូរគមនាគមន៍ឈ្មោះថា SES-9 ទៅកាន់ទីលំហ ដែលវាជាផ្នែកមួយនៃការបញ្ជូនទិន្នន័យបានយ៉ាងរហ័ស ដោយផ្តល់ព័ត៌មានដែល ចាប់យកពីទូរទស្សន៍ក្នុងល្បឿនលឿនទៅកាន់ តំបន់អាស៊ីប៉ាស៊ីហ្វិក ៕