Quantcast
Viewing all articles
Browse latest Browse all 55

CDC ថាលោក ថាក់ស៊ីន កំពុងវាយ ប្រហាររដ្ឋធម្មនុញ្ញ ថៃ

បាងកក៖ គណៈកម្មការព្រាង រដ្ឋធម្មនុញ្ញថៃ ហៅកាត់ថា CDC នៅរសៀល ថ្ងៃសុក្រនេះ បានចេញមុខ ការពារ សេចក្ដីព្រាង រដ្ឋធម្មនុញ្ញ ក្រោយពីទទួល បានការរិះគន់ ពីអតីតនាយករដ្ឋ មន្រ្តីលោក ថាក់ស៊ីន ស៊ីណាវ៉ាត់ត្រា ថ្លែងជាសាធារណៈ នៅទីក្រុងញូយ៉ក។

ទីភ្នាក់ងារសារព័ត៌មាន ថៃ បាងកកប៉ុស្ដិ៍ ចេញផ្សាយថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៦ នេះដោយលើកឡើង សម្ដី អ្នកនាំពាក្យគនៈ កម្មការព្រាង រដ្ឋធម្មនុញ្ញលោក ណូរ៉ាចិត្ត ស៊ីហាស៊ីនី បន្ដទៀតថា សេចក្ដីព្រាង រដ្ឋធម្មនុញ្ញនោះ នៅតែផ្ដោតសំខាន់ លើសិទ្ធិរបស់ ប្រជាពលរដ្ឋ ដើម្បីចូលរួមចំណែក ក្នុងវិស័យ នយោបាយ ដោយបោះឆ្នោត គាំទ្រតំណាង របស់ពួកគេ ទៅកាន់សភា។

លោក បានបន្ថែមទៀតថា សិទ្ធិនៅតែបន្ដ ផ្ដល់ឲ្យពលរដ្ឋ ដើម្បីពិនិត្យ លើសកម្មភាព របស់រដ្ឋាភិបាល តាមរយៈ ភ្នាក់ងារពាក់ព័ន្ធ រួមទាំងគណៈកម្មការ ជាតិប្រយុទ្ធប្រឆាំង អំពើពុករលួយ និងការិយាល័យ អគ្គសវនករ ជាដើម។ គួរបញ្ជាក់ថា ប្រតិកម្មនេះ ធ្វើឡើងបន្ទាប់ពីលោក ថាក់ស៊ីន បានថ្លែងរិះគន់ រដ្ឋធម្មនុញ្ញថៃ ថាជាជំហាន ថយក្រោយ៕

Image may be NSFW.
Clik here to view.


Viewing all articles
Browse latest Browse all 55

Trending Articles