Quantcast
Channel: ព័ត៌មានអន្តរជាតិ
Viewing all articles
Browse latest Browse all 55

សភាមីយ៉ានម៉ា សម្រេចបោះឆ្នោត ជ្រើសរើស បេក្ខភាព នាយករដ្ឋមន្រ្តី

$
0
0

ណៃពិដោរ៖  នៅថ្ងៃសុក្រ ទី១១ ខែមីនា នេះ សភាជាតិមីយ៉ាន់ម៉ា បានសម្រេចបោះឆ្នោត ឲ្យបេក្ខភាពមកពី គណបក្សប្រជាធិបតេយ្យ ហៅកាត់ថា NLD របស់លោកស្រី អ៊ុងសាន ស៊ូជី ឈ្នះជាបេក្ខភាពនាយករដ្ឋមន្រ្តី។

សារព័ត៌មាន Myanmar Times បានរាយការណ៍ឲ្យដឹងថា លោក U Htin Kyaw និង Henry Van Thoi ត្រូវបានបញ្ជាក់ជាផ្លូវការ ជាបេក្ខភាពតំណែងនាយករដ្ឋមន្រ្តី ដោយអ្នកទាំងពីរមកពី គណបក្សប្រជាធិបតេយ្យ របស់លោកស្រី អ៊ុង សានស៊ូជី បានយកឈ្នះដោយងាយស្រួល ពីដៃគូររបស់ខ្លួនមកពីគណបក្សអភិវឌ្ឍន៍ Development Party និងគណបក្សសម្ព័ន្ធសហជីព Union Solidarity។ គណបក្ស NLD បានទទួលសំឡេងឆ្នោត ២៤៧ លើ៣១៧ គិតជាភាគរយបានចំនួន ៨៦ភាគរយ ខណៈដែលលោកស្រី ស៊ូជី មិនមានវត្តមាននោះទេ។

សូមជម្រាបថា គណបក្សប្រជាធិបតេយ្យ របស់លោកស្រី អ៊ុងសាន ស៊ូជី បានបង្ហាញពីបេក្ខភាពរបស់ខ្លួន សម្រាប់តំណែងប្រធានាធិបតី នៃប្រទេសមីយ៉ាន់ម៉ា (ភូមា) បន្ទាប់ពីលោកស្រី ឈ្នះការបោះឆ្នោតជាតិ យ៉ាងសន្ធឹកសន្ធាប់ រយៈពេលជាង ៤ខែកន្លងមកនេះ៕


Viewing all articles
Browse latest Browse all 55

Trending Articles