Quantcast
Channel: ព័ត៌មានអន្តរជាតិ
Viewing all articles
Browse latest Browse all 55

NLD តែងតាំង បុរសវ័យ ៦៩ឆ្នាំជា បេក្ខជន ប្រធានាធិបតី ហើយទំនងជា ទទួលការ គាំទ្រច្រើន

$
0
0

ណៃពិដោរ៖ គណបក្ស ប្រជាធិបតេយ្យ របស់លោកស្រី អ៊ុងសាន ស៊ូជី នៅរសៀល ថ្ងៃព្រហស្បតិ៍នេះ បានតែងតាំង លោក Htin Kyaw ដែលមានវ័យ ៦៩ឆ្នាំ ជាអតីតជំនិត គណបក្ស របស់លោកស្រី ស៊ូជី ជាបេក្ខភព ប្រធានាធិបតី បន្ទាប់ ហើយរូបលោកទំនងជា មានប្រជាប្រិយភាព និងទទួលការគាំទ្រ ច្រើនពីប្រជាពលរដ្ឋាភូមា។

ទីភ្នាក់ងារសារព័ត៌មាន ក្យូដូជប៉ុន ចេញផ្សាយថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៦ នេះបន្ដទៀតថា លោក Htin Kyaw ដែលបច្ចុប្បន្ន កំពុងបម្រើការងារ ជានាយកប្រតិបត្តិ ជាន់ខ្ពស់ ក្នុងមូលនិធិ សប្បុរសមួយ ហើយត្រូវបានតែងតាំង ដោយសមាជិកគណបក្ស NLD ក្នុងសភាជាន់ទាប ទោះបីជាគាត់មិនមែន ជាតំណាងរាស្រ្ត។

ប៉ុន្ដែលោកត្រូវ បានគេរំពឹងថា នឹងទទួលបាន សម្លេងឆ្នោត ច្រើនបំផុត នៅក្នុងការបោះឆ្នោត សភា ដែលនឹងធ្វើឡើង នៅដើមសប្តាហ៍ក្រោយ។ នៅក្នុងនោះដែរ សមាជិកសភា ជាន់ខ្ពស់ របស់គណបក្ស NLD បានតែងតាំងលោកស្រី ហេនរី វ៉ាន់ធីអូ ដែលមានវ័យ ៥៨ឆ្នាំ ជាសមាជិកនៃអង្គជំនុំជម្រះ ដើម្បីមានឱកាស ក្លាយជាអនុប្រធានាធិបតី លើកដំបូង ហើយលោកស្រី ត្រូវបានគេដឹងថា មានទំនាក់ទំនងល្អ ជាមួយអ្នកការទូត ព្រមទាំងយោធាទៀតផង៕


Viewing all articles
Browse latest Browse all 55

Trending Articles