វៀងច័ន្ទ៖ ប្រទេសឡាវកាល ពីយប់ថ្ងៃពុធម្សិលមិញ បានប្រារព្ធពិធីអបអរសាទរ ចំពោះការបញ្ជូន ផ្កាយរណបលើកតំបូង បង្អស់របស់ខ្លួនបានជោគជ័យ ទៅកាន់តារាវិថីដែល វាស្ថិតនៅក្នុងកិច្ច សហប្រតិបត្តិការ គ្នារវាងប្រទេសចិននិងឡាវ។
ប្រភពព័ត៍មាន ដែលសរសេរដោយ ទីភ្នាក់ងារសារព័ត៍មាន ស៊ិនហួរបានឲ្យដឹង នៅថ្ងៃនេះថា ទាំងការធ្វើតេស្តសាកល្បង បច្ចេកទេស និងការបញ្ជូនព័ត៍មាន ពីផ្កាយរណបត្រូវបាន រៀបចំរួចរាល់។ លោករដ្ឋមន្ត្រីក្រសួង ប្រេសណីយទូរគមនាគមន៍ និងទំនាក់ទំនងរបស់ ប្រទេសឡាវលោក Hiem Phommachanh បានថ្លែងនៅក្នុងពិធីអបអរនោះថា វាជាផ្នែកមួយដ៏សំខាន់ នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ គ្នារវាងប្រទេសឡាវ និងចិននៅក្នុងវិស័យ បចេ្ចកវិទ្យាអាវកាស។
គួរបញ្ជាក់ផងដែរថា លោក Yang Baohua អនុប្រធានកិច្ចការងារ វិទ្យាសាស្ត្រ និងបចេ្ចកវិទ្យាអាវកាស របស់ចិនបាននិយាយឲ្យដឹងថា វាជាសញ្ញាដ៏វិជ្ជមាន និងមានសារសំខាន់មួយ នៃផែនការនាំចេញផ្កាយរណប ដែលជាផលិតផលរបស់ ចិនទៅកាន់ប្រទេសនៅ ក្នុងតំបន់អាស៊ាន៕