ញ៉ូវយ៉ក៖ តម្លៃបានងើបឡើង បន្តិចកាលពីថ្ងៃពុធ ម្សិលមិញនេះ បន្ទាប់ពីទីភ្នាក់ រដ្ឋាភិបាលអាម៉េរិក បញ្ចេញរបាយការណ៍ មួយឡើងថា សារពើភ័ណ្ឌប្រេងមាន ការថយចុះជាងការំពឹងទុក ។
ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១០ ខែមិនា ឆ្នាំ២០១៦ថា ក្រសួងព័ត៌មាន និងថាមពលសហរដ្ឋអាម៉េរិក ហៅកាត់ (EIA) បានចេញរបាយការណ៍ មួយប្រកាសឲ្យដឹង កាលពីថ្ងៃពុធថា ការផ្គត់ផ្គង់ប្រេងសាំងអាម៉េរិក កាលពីសប្តាហ៍មុន ថយចុះ៤,៥លានបារ៉ែល ខណៈដែលទីផ្សារ ព្យាករណ៍ថា ធ្លាក់ចុះ១,៥លាន ។
ការផ្តត់ផ្គង់ប្រេងឆៅអាម៉េរិក កាលពីសប្តាហ៍ មុនទទួលបាន ៣,៩លានបារ៉េល ទៅ៥២១,៩លានបារ៉ែល លើសពីឆ្នាំមុន ៧៣លានបារ៉ែល ។
EIA ក៏បានបង្ហាញ ឲ្យដឹងដែរថា ផលិតកម្មប្រេងក្នុងស្រុក ស្រុតចុះជាប្រក្រតីពី មួយខែទៅមួយខែ ដែលវាបានកើនឡើង ៩,៧លានបារ៉ែលក្នុង១ថ្ងៃ គិតក្នុងខែមេសា ឆ្នាំ២០១៥ ។ ក្នុងអំឡុងពេល៤៤ឆ្នាំ តម្លៃកើនឡើងខ្ពស់ ។ ភាគច្រើនផលិតកម្ម ប្រេងបានធ្លាក់ចុះ ដោយសារដ្ឋមួយចំនួន ជួបនូវបញ្ហាផ្សេងៗ ក្នុងនោះមាន ភាគខាងជើងក្រុង ដាកូតា តិចសាស់ និង ញ៉ូវម៉ិកស៊ីកូ ។
ផ្អែកតាមទិន្នន័យ បង្ហាញឡើងដោយមួយ នៅរដ្ឋតិចសាស់ តម្លៃប្រេងបន្តកើន ឡើងពីខែមេសា ១,៧៩ដុល្លារ ទៅ៣៨,២៩ដុល្លារ ក្នុងមួយបារ៉ែល ។ ទន្ទឹមនឹងនេះ New York Mercantile Exchange បានប្រកាសថា តម្លៃប្រេងចម្រាញ់រួច និងប្រេងឆៅ អាចកើនឡើងពីខែឧសភា ១,៤២ដុល្លារ និងអាចរហូតដល់ ៤១,០៧ដុល្លារ ក្នុងមួយបារ៉ែល ៕