ម៉ូនិច៖ ក្រុមហ៊ុនវិស្វកម្មយក្ស របស់អាល្លឺម៉ង់ Siemens បានប្រកាសថា ក្រុមហ៊ុនមានផែនការកាត់ បន្ថយបុគ្គលិកប្រមាណ ២,៥០០នាក់ នៅទូទាំងបញ្ជរទាំងឡាយ នៅលើពិភពលោក ការធ្វើបែបនេះ ដើម្បីបង្កើនសន្ទុះនៃការប្រកួតប្រជែង ។
ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១០ ខែមិនា ឆ្នាំ២០១៦ថា សរុបបុគ្គលិកនៅ ទូទាំងពិភពលោក មានប្រមាណ ២,៥០០នាក់ ដែល២,០០០ននាក់ បម្រើការនៅអាល្លឺម៉ង់ នៅក្រុង Bavaria ដែលអ្នកទាំងនេះនឹងត្រូវប៉ះពាល់ ដល់ការងាររបស់ពួកគេ ។
Siemens បានថ្លែងថា ទីតាំងរបស់ក្រុមហ៊ុនថ្មី នឹងត្រូវបានផ្លាស់ប្តូរ កែប្រែមុខមាត់ថ្មី ដែលវាជាគោលដៅសំខាន់ នៃការវាស់ វែងនៅក្នុងផែនការ ដែលញ៉ាំងឲ្យសកម្មភាព និងការងារនៅអឺរ៉ុប ប្រសើរឡើង ដែលស្ថិតក្នុងភាពប្រកួតប្រជែងទីផ្សារ ដោយសារនៅតែជួបការលំបាក ។
លោក Juergen Brandes នាយកប្រតិបត្តិក្រុមហ៊ុន Siemens បានបញ្ជាក់ថា "អាស៊ី ជាផ្នែកមួយដែលយើងស្ថិតនៅក្នុងការប្រកួតប្រជែងទីផ្សារខ្លាំងក្លា ហើយតម្រូវឲ្យមានសម្ភារៈគ្រប់គ្រាប់ និងទំនើបសម្រាប់បម្រើទីផ្សារនានា ដែលនេះជាការប្រកួតប្រជែង មួយគួរឲ្យកត់សម្គាល់ ដូច្នេះលក្ខខ័ណ្ឌនេះត្រូវបាន អនុម័ត" ៕