Quantcast
Channel: ព័ត៌មានអន្តរជាតិ
Viewing all articles
Browse latest Browse all 55

មេដឹកនាំកូរ៉េ ខាងជើង ព្រមានវាយ ប្រហារ អាមេរិក ដោយប្រើ អាវុធនុយ ក្លេអ៊ែរ

$
0
0

ប៉េកាំង៖ យោងតាមប្រព័ន្ធ ផ្សព្វផ្សាយ ផ្លូវការរបស់ ក្រុងព្យុងយ៉ាង បានឲ្យដឹងថា មេដឹកនាំកំពូល របស់កូរ៉េ ខាងជើងលោក គីម ជុងអ៊ុន បាននិយាយថា ប្រទេសរបស់លោក បានត្រៀមខ្លួន ជាស្រេចដើម្បី ធ្វើការ វាយប្រហារ ប្រឆាំងនឹងអាមេរិក ដោយប្រើអាវុធនុយក្លេអ៊ែរ។

ទីភ្នាក់ងារសារព័ត៌មាន ក្យូដូជប៉ុន ចេញផ្សាយថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៦ នេះបន្ដទៀតថា ការគំរាម កំហែងនេះ គឺជាសារចុងក្រោយ នៃសេចក្តីថ្លែងការណ៍ សង្គ្រាមជាបន្ដបន្ទាប់ ពីប្រទេស កូរ៉េខាងជើង បន្ទាប់ពីក្រុមប្រឹក្សា សន្តិសុខ អង្គការសហប្រជាជាតិ បានអនុម័តសំណុំ ទណ្ឌកម្មថ្មី និងតឹងរឹងជាងមុន កាលពីសប្តាហ៍មុន លើរបបរបស់លោក គីម ជុងអ៊ុន ដែលបន្ដអភិវឌ្ឍន៍ កម្មវិធី វិធីនុយក្លេអ៊ែរ និងគ្រាប់មីស៊ីល។

ទីភ្នាក់ងារកណ្តាល កូរ៉េ ដែលគ្រប់គ្រងដោយរដ្ឋ បានដកស្រង់សម្តីលោក គីម ដែលបាននិយាយថា ប្រសិនបើពួក ចក្រពត្តិនិយម អាមេរិក រំលោភលើ អធិបតេយ្យភាព និងសិទ្ធិរបស់ កូរ៉េខាងជើង នោះខ្លួននឹងប្រើអាវុធនុយ ក្លេអ៊ែរ ដើម្បីជាការឆ្លើយតប ហើយក្រោយ មកទៀតនោះខ្លួន នឹងមិនស្ទាក់ស្ទើរ ក្នុងការប្រើក្បាល គ្រាប់នុយក្លេអ៊ែរ ទៀតឡើយ៕


Viewing all articles
Browse latest Browse all 55

Trending Articles