Quantcast
Channel: ព័ត៌មានអន្តរជាតិ
Viewing all articles
Browse latest Browse all 55

អតីតជំទាវទី១ របស់សហរដ្ឋអាមេរិក ទទួលមរណភាព

$
0
0

សហរដ្ឋអាមេរិក៖ ពិធីបុណ្យសពរបស់អតីត ជំទាវទី១ របស់សហរដ្ឋអាមេរិកលោកស្រី  Nancy Reagan បានធ្វើឡើងនៅ ថ្ងៃសុក្រទី១២មីនានេះ នៅរដ្ឋកាលីហ័្វរញ៉ា សហរដ្ឋអាមេរិក បន្ទាប់ពីលោកស្រីបានទទួលមរណភាព កាលពីថ្ងៃទី០៦មីនា ដោយមានការចូលរូមពីថ្នាក់ ដឹកនាំកំពូលរបស់ សហរដ្ឋអាមេរិកផងដែរ។

លោកស្រី Nancy Reagan  បានទទួលមរណភាពដោយសារ ជំងឺបេះដូងកាលពី ថ្ងៃទី០៦មីនាក្នុងអាយុ៩៤ឆ្នាំ ។ពិធីបុណ្យសពរបស់លោកស្រី ធ្វើឡើងនៅគេហដ្ឋាន របស់លោកស្រីនៅរដ្ឋកាលីហ្វ័រញ៉ា ដោយមានការចូលរូមពីសំណាក់ ជំទាវទី១ របស់សហរដ្ឋអាមេរិក គឺលោកស្រី Michelle Obama

អតីតប្រធានាធិបតី សហរដ្ឋអាមេរិកលោក George W. Bush លោកស្រី Hillary Clinton អតីតអភិបាលរដ្ឋកាលីហ្វ័រញ៉ានិងជាតារាភាពយន្តហូលីវូត លោក Arnold Schwarzenegger និងថ្នាក់ដឹកនាំកំពូលៗរបស់សហរដ្ឋអាមេរិកជាច្រើនរូបទៀត។

សូមជម្រាបថា លោកស្រី Nancy Reaganកើតនៅថ្ងៃទី០៦ឆ្នាំ១៩២១ ជាអតីតតារាភាពយន្ត និងជាភរិយារបស់ប្រធានាធិបតី ទី៤០ របស់សហរដ្ឋអាមេរិកលោក Roald Reagan ហើយបានក្លាយជាជំទាវ ទី១ របស់សហរដ្ឋអាមេរិក ចាប់ពីឆ្នាំ១៩៨១ ដល់ឆ្នាំ១៩៨៩។


Viewing all articles
Browse latest Browse all 55

Trending Articles