Quantcast
Channel: ព័ត៌មានអន្តរជាតិ
Viewing all articles
Browse latest Browse all 55

Oxford និង Cambridge ជាសាកលវិទ្យាល័យស្ថិត ក្នុងចំណាត់ល្អជាងគេ ក្នុងចំណោមសកល វិទ្យាល័យ ២០០កន្លែង នៅសហភាពអឺរ៉ុប

$
0
0

ឡុងដ៏៖ បើតាមការបោះពុម្ព ផ្សាយនៅថ្ងៃព្រហស្បតិ៍ ម្សិលមិញដោយ Times Higher Education បានឲ្យដឹងថា សាកលវិទ្យាល័យចំនួន ២នៅសហភាពអឺរ៉ុប ក្នុងនោះមាន Oxford និង Cambridge ដែលនាំមុខគេ ក្នុងចំណោមសាកលវិទ្យាល័យ នានានៅអង់គ្លេស ។

ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១១ ខែមិនា ឆ្នាំ២០១៦ថា សាកលវិទ្យាល័យ Oxford ជាប់ចំណាត់ថ្នាក់លេខ១ ហើយកសលវិទ្យាល័យ Cambridge ជាប់លេខ២ ក្នុងចំណោមសកលវិទ្យាល័យ ១០០កន្លែងនៅអង់គ្លេស ។ ក្នុងនោះដែរ វិទ្យាស្ថានសហព័ន្ធស្វីស នៅ ហ្ស៊ូរិច ស្ថិតក្នុងចំណាត់ថ្នាក់លេខ៤ និងមិនមែនជាវិទ្យាស្ថាន នៅអង់គ្លេសតែមួយគត់ ដែលស្ថិតក្នុងចំណាត់ថ្នាក់លេខ៥ ។ អង់គ្លេមានសាកលវិទ្យាល័យ ដែលបានចូលរួមវាយ តម្លៃចំនួន ៤៦កន្លែង ក្នុងចំណោមចំណាត់ ថ្នាក់ទាំង២០០កន្លែង ។

អាល្លឺម៉ង់ វិញ ក៏ជាសាកលវិទ្យាល័យ តំណាងនៅតំបន់អឺរ៉ុប ជាប់ចំណាត់លេខ២ដែរ នៅក្នុងបញ្ជីឈ្មោះ សាកលវិទ្យាល័យធំៗ ដែលមានវិទ្យាស្ថាន ស្រាវជ្រាវចំនួន៣៦កន្លែង ដែលភាគច្រើនជាប់ ចំណាត់ថ្នាក់លេខ៣ លេខ១១ និងលេខ៥០ ៕


Viewing all articles
Browse latest Browse all 55

Trending Articles