Quantcast
Channel: ព័ត៌មានអន្តរជាតិ
Viewing all articles
Browse latest Browse all 55

Siemens គ្រោងកាត់ បន្ថយបុគ្គលិក ប្រមាណ ២,៥០០នាក់ នៅទូទាំង ពិភពលោក

$
0
0

ម៉ូនិច៖ ក្រុមហ៊ុនវិស្វកម្មយក្ស របស់អាល្លឺម៉ង់ Siemens បានប្រកាសថា ក្រុមហ៊ុនមានផែនការ កាត់បន្ថយ បុគ្គលិកប្រមាណ ២,៥០០នាក់ នៅទូទាំងបញ្ជរទាំងឡាយ នៅលើពិភពលោក ការធ្វើបែបនេះ ដើម្បីបង្កើនសន្ទុះ នៃការប្រកួតប្រជែង ។

ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១០ ខែមិនា ឆ្នាំ២០១៦ថា សរុបបុគ្គលិកនៅទូទាំង ពិភពលោក មានប្រមាណ២,៥០០នាក់ ដែល២,០០០ននាក់ បម្រើការនៅអាល្លឺម៉ង់ នៅក្រុង Bavaria ដែលអ្នកទាំងនេះនឹងត្រូវប៉ះពាល់ ដល់ការងាររបស់ពួកគេ ។

Siemens បានថ្លែងថា ទីតាំងរបស់ក្រុមហ៊ុនថ្មី នឹងត្រូវបានផ្លាស់ប្តូរ កែប្រែមុខមាត់ថ្មី ដែលវាជាគោលដៅសំខាន់ នៃការវាស់ វែងនៅក្នុងផែនការ ដែលញុាំងឲ្យសកម្មភាព និងការងារនៅអឺរ៉ុបប្រសើរឡើង ដែលស្ថិតក្នុងភាព ប្រកួតប្រជែងទីផ្សារ ដោយសារនៅតែជួបការលំបាក ។

លោក Juergen Brandes នាយកប្រតិបត្តិក្រុមហ៊ុន Siemens បានបញ្ជាក់ថា "អាស៊ី ជាផ្នែកមួយដែលយើង ស្ថិតនៅក្នុងការប្រកួតប្រជែងទីផ្សារខ្លាំងក្លា ហើយតម្រូវឲ្យមានសម្ភារៈគ្រប់គ្រាប់ និងទំនើបសម្រាប់បម្រើ ទីផ្សារនានា ដែលនេះជាការប្រកួតប្រជែងមួយ គួរឲ្យកត់សម្គាល់ ដូច្នេះលក្ខខ័ណ្ឌនេះត្រូវបាន អនុម័ត" ៕


Viewing all articles
Browse latest Browse all 55