Quantcast
Channel: ព័ត៌មានអន្តរជាតិ
Viewing all articles
Browse latest Browse all 55

កងទ័ព អាកាសឥណ្ឌា ទទួលយកពី ឡុតស្ត្រីឲ្យបញ្ជាការ ហោះហើរយន្តហោះ ពិឃាត

$
0
0

ឥណ្ឌា៖ មេបញ្ជាការ កងទ័ពអាកាស របស់ប្រទេសឥណ្ឌា កាលពីថ្ងៃអង្គារ ម្សិលមិញ បានប្រកាសថា គិតចាប់ពីខែមិថុនា ឆ្នាំ២០១៦ ខាងមុខ ឥណ្ឌា នឹងមានអ្នកបើក យន្តហោះជាស្ត្រី ដំបូងគេ បង្អស់ហើយ សម្រាប់បញ្ជា លើយន្តហោះពិឃាត ។

ទូរទស្សន៍ប៊ីប៊ីស៊ី បានផ្សព្វផ្សាយ ព័ត៌មាននៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៦ថា ស្ត្រីចំនួន០៣រូប នឹងក្លាយជាអ្នក បើកយន្តហោះពិឃាត ហើយពួកនាង ស្ថិតក្នុងការហ្វឹកហាត់ ឲ្យកាន់តែស្ទាត់ ជំនាញ ដែលនឹងចាប់ផ្តើម ការហោះហើរ នៅថ្ងៃទី១៨ ខែមិថុនា ខាងមុខ ។

គួររំលឹកថា កាលពីខែមុន លោក Pranab Mukherjee ប្រធានាធិបតីឥណ្ឌា បានប្រកាសជាឳឡារឹកថា ឥណ្ឌា បានអនុញ្ញត្តឲ្យស្ត្រី ក៏អាចមានសិទ្ធិ ក្នុងការបើកបរយន្តហោះ ពិសេស ក្នុងជួកកងទ័ព អាកាស តែម្តង ។

សូមបញ្ជាក់ថា បច្ចុប្បន្នមានស្ត្រី ប្រមាណ២,៥ភាគរយ ដែលបម្រើការងារ លើវិស័យយោធា តែភាគច្រើនពួកគេ មិនបានបម្រើការងារ លើវិស័យសមភូមិ ប្រយុទ្ធនោះទេ ៕


Viewing all articles
Browse latest Browse all 55

Trending Articles