ប៊ីប៊ីស៊ី៖ ក្នុងអំឡុងពេល ៧ម៉ោងកន្លងមកនេះ ទូរទស្សន៍ប៊ីប៊ីស៊ី បានផ្សព្វផ្សាយថា ករណីនៃការឆ្លងចូលវីរុស Zika តាមរយៈការរួមភេទ គឺវាតែងកើតឡើងជាប្រក្រតី "លើសពីអ្វីដែល គិតទៅទៀត" ។
អង្គការសុខភាពពិភពលោក ហៅកាត់ (WHO) បានឲ្យដឹងថា បន្ទាប់ពីមានការប្រជុំគ្នាកាល ពីថ្ងៃអង្គារម្សិលមិញរួចមក ទើបយើងអាចដឹងច្បាស់ថា ករណីនៃការឆ្លង ចូលនូវវីរុស Zika ដែលភាគច្រើននោះ គឺតាមរយៈការរួមភេទ ហើយករណីនេះវា លើសពីអ្វីដែលយើងបានគិត ។
WHO បានបញ្ជាក់ថា ភស្តុតាងនៃការឆ្លងនូវវីរុស Zika កាន់តែកើនឡើង ដែលវាមានទំនាក់ទំនង ទៅនឹងការបង្កកំណើត ។
Zika គ្រាដំបូង និងភាគច្រើនការ ឆ្លងគឺតាមរយៈសត្វមូសខាំ ប៉ុន្តែបើតាមរបាយការណ៍ ស្តែងចេញពីបណ្តាប្រទេស មួយចំនួនបញ្ជាក់ថា វាឆ្លងមកពីការរួមភេទ ។
កាលពីខែមុន អង្គការសុខភាពពិភព លោកបានប្រកាសថា វីរុស Zika វាធ្វើឲ្យសុខភាពពិភពលោកស្ថិត នៅក្នុងគ្រោះអាសន្នមួយ ៕