ហុងកុង៖ ទូរទស្សន៍ស៊ីអ៊ិនអ៊ិន បានផ្សព្វផ្សាយ នៅថ្ងៃចន្ទនេះថា មានករណីផ្ទុះ អណ្តូងរ៉េនៅចិន កាលពីថ្ងៃអាទិត្យ បណ្តាលឲ្យមានអ្នក ស្លាប់រហូតដល់ ១២នាក់ និង១៣នាក់ ផ្សេងទៀតរងរបួស ។
នៅភាគឥសាន ប្រទេសចិន នៅក្រុង Baishan ខេត្ត Jilin ប្រទេសចិន មានករណីផ្ទុះឧស្ម័ន ចេញពីអណ្តូងរ៉ែធ្យូង មួយកន្លែង ហេតុការណ៍នេះ បានកើតឡើងកាលពី វេលាម៉ោងប្រមាណ១១ ម៉ោងក្នុងតំបន់ កាលពីថ្ងៃអាទិត្យ ។
អ្នករុករករ៉ែម្នាក់ ត្រូវបានជួយសង្គ្រោះទាន់ ហើយបញ្ជូនទៅ កាន់មន្ទីរពេទ្យ ។
រហូតមកដល់ពេលនេះ គេនៅមិនទាន់ដឹងប្រាកដថា ការផ្ទុះឧស្ម័ននៅណ្តូងរ៉ែ នោះបង្កឡើងដោយ សារអ្វីនោះទេ ប៉ុន្តែក៏ស្ថិតនៅក្នុងការ ស៊ើបអង្កេតដែរ ៕