Quantcast
Channel: ព័ត៌មានអន្តរជាតិ
Viewing all articles
Browse latest Browse all 55

អាម៉េរិក និងកូរ៉េ ខាងត្បូង រួមគ្នាធ្វើ សមយុទ្ធយោធា ក្នុងទ្រង់ទ្រាយធំ ដែលមិនធ្លាប់មានពីមុន

$
0
0

សេអ៊ូល៖ នៅថ្ងៃចន្ទនេះ សហរដ្ឋអាម៉េរិក និងកូរ៉េខាងត្បូង បានរួមគ្នា ធ្វើសមយុទ្ធយោធា ទ្រង់ទ្រាយ ធំមួយដែលមិនធ្លាប់ មានពីមុនមកនោះទេ ហើយការធ្វើសមយុទ្ធនេះ ត្រូវបានធ្វើឡើង បន្ទាប់ពីមានការបង្ហាញនូវអំនួួតបាញ់បង្ហោះមីស៊ីល និងគ្រាប់រ៉ុក្កែតដោយកូរ៉េខាងជើងកាលពីពេលថ្មីៗកន្លងទៅនេះ ។ នេះបើតាមការបញ្ជាក់ នៅក្នុងសេចក្តីប្រកាសព័ត៌ មានមួយដោយ មេបញ្ជាការកងទ័ពរួមគ្នា ហៅកាត់ (CFC) បានឲ្យដឹងថាបែបនេះ ។

ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៧ ខែមិនា ឆ្នាំ២០១៦ថា ការធ្វើសមយុទ្ធយោធា ទ្រង់ទ្រាយធំរវាងអាម៉េរិក និងកូរ៉េខាងត្បូងនេះត្រូវបានគេដឹងថា អាចនឹងបន្តរហូតដល់ចុងខែក្រោយ ។ក្នុងនោះសមយុទ្ធបានបែងចែកជាពីរផ្នែក ដោយមានក្រុមយោធា របស់កូរ៉េខាងត្បូងឈ្មោះថា Key Resolve និងរបស់អាម៉េរិក ហៅថា Foal Eagle ដែលក្រុមទាំងពីរនេះ ការចាប់ផ្តើមដំបូងគឺការអនុវត្តន៍ តាមប្រព័ន្ធកុំព្យូទ័រ រហូតដល់ថ្ងៃទី១៨ ខែមិនា និងក្រុម Foal Eagle អនុវត្តន៍តាមវាល ហើយនឹងអនុវត្តន៍រហូតដល់ថ្ងៃទី៣០ ខែមេសា ខងមុខ ។

នៅក្នុងលំហាត់សមយុទ្ធយោធានេះដែរ គេបានដឹងថា សរហដ្ឋអាម៉េរិក នឹងពង្រាយកងទ័ពប្រមា១៧,០០០នាក់ ដែលចំនួននេះច្រើនជាងឆ្នាំមុនជាង២ដងឯណោះ ។ សម្រាប់កូរ៉េខាងត្បូង វិញក៏បានដាក់ពង្រាយកងទ័ព ប្រមាណ៣០០,០០០នាក់ ហើយចំនួននេះកើនឡើង ១,៥ដងនៃចំនួនដែលបានធ្វើ លំហាត់សមយុទ្ធឆ្នាំមុន ៕


Viewing all articles
Browse latest Browse all 55

Trending Articles