ប៊ីប៊ីស៊ី៖ ក្នុងអំឡុងពេល១ម៉ោងមុននេះ ទូរទស្សន៍ប៊ីប៊ីស៊ី បានផ្សព្វផ្សាយថា បក្សកុម្មុយនីស្តចិន បានកំណត់នូវ គោលដៅនៃកំណើន សេដ្ឋកិច្ចរបស់ខ្លួន ឲ្យបានកើន ឡើងចន្លោះពី៦,៥ដល់៧ភាគរយ នៅក្នុង ឆ្នាំ២០១៦នេះ ។
នៅក្នុងមហាសន្និបាត បក្សកុម្មុយនីស្តចិន លោក Li Keqiang នឹងប្រកាសអំពីការកំណត់ គោលដៅ នៃកំណើនសេដ្ឋកិច្ចចិន ។
គួរបញ្ជាក់ថា មហាសន្និបាត បក្សកុម្មុយនីស្តចិន បានប្រារព្វធើ្វឡើង នៅក្រុងប៉េកាំង ប្រទេសចិន ដោយមាន របៀបវារៈសំខាន់ពីរ គឺការកំណត់ទិសដៅ នៃកំណើន សេដ្ឋកិច្ច និងកិច្ចការនយោបាយ ។
ការកំណត់ឡើង នូវគោលដៅ សេដ្ឋកិច្ចនេះ ចិន ត្រូវបានគេដឹងថា ជាប្រទេសដែលមាន ឧស្សាហកម្មធំៗ ច្រើនដែលញុំាង ឲ្យសេដ្ឋកិច្ចកើនឡើងឆាប់រហ័ស ។
សមាជិក សមាជិកា នៃអង្គមហាសន្និបាត បក្សកុម្មុយនីស្តចិន រំពឹងថា គម្រោងការនៃការ កំណត់កំណើនសេដ្ឋកិច្ច ដែលមានៅក្នុងផែនការ៥ឆ្នាំ ៕